អាមេរិក៖អ្នកវិទ្យាសាស្ត្រ បានស្តីបន្ទោស ការកើនឡើង នៃការបំពុលបរិយាកាស នៅក្នុងទីក្រុងញូវយ៉កមិនមែនទៅលើ ប្រជាជន ៨,៦ លាននាក់ នោះទេ ប៉ុន្តែមកពីប្រភព រាប់រយគីឡូម៉ែត្រកំពុង បង្កើនការប្រមូលផ្តុំសារធាតុគីមី គ្រោះថ្នាក់នៅលើអាកាសរបស់ Big Apple នេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ទិន្នន័យបានបង្ហាញថា ភ្លើងឆេះព្រៃ ព្រមទំាងការដុតបំផ្លាញ កសិកម្មពីប្រទេសកាណាដា និងភាគអាគ្នេយ៍ សហរដ្ឋអាមេរិក បណ្តាលឲ្យមានការ កើនឡើងនូវការ បំពុលបរិស្ថានចំនួន២កាលឆ្នាំ ២០១៨ ដោយង២នេះបណ្តាលមកពី ការផ្តល់ប្រឹក្សាគុណភាព ខ្យល់នៅក្នុង Big Apple និងតំបន់ Connecticut ។
ក្រុមនេះក៏បានកំណត់ថា ការបំពុលមានផ្ទុកនូវភាគល្អិតដែលត្រូវ បានគេដឹងថា បណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺបេះដូង និងសួត។ របកគំហើញទាំងនេះ បង្ហាញថា ប្រជាជននៅតំបន់ទាំងនេះ នឹងប្រឈមនឹងការបំពុលកាន់តែ ច្រើនក្នុងប៉ុន្មានទសវត្សរ៍ ខាងមុខនេះ ដោយសារភ្លើងឆេះព្រៃ ត្រូវបានគេនិយាយថា កាន់តែមានជាទូទៅ ដោយសារ ការផ្លាស់ប្តូរ អាកាសធាតុ។
អ្នកដឹកនាំលោក Haley Rogers ជានិស្សិតថ្នាក់ បរិញ្ញាបត្រ នៅពេលការសិក្សា បាននិយាយថា នៅពេលដែលមនុស្ស កំពុងធ្វើការព្យាករណ៍ អំពីការប្រែប្រួលអាកាសធាតុ ពួកគេបានព្យាករណ៍ ពីការកើនឡើងនៃភ្លើងឆេះព្រៃ ដូច្នេះការបំពុលប្រភេទនេះ ទំនងជានឹងកើតមាន កាន់តែច្រើន៕ ដោយ៖លី ភីលីព



