បរទេស៖ បុរសដែលជាអ្នករស់នៅទីក្រុង កាលីហ្វ័រញ៉ាម្នាក់ទីបំផុត ត្រូវបានប៉ូលីសចាប់ខ្លួន ហើយក្រោយពេលដែលត្រូវបានគេរកឃើញថា រូបគាត់អស់រយៈពេលជាង៣០ឆ្នាំមកហើយ បានបន្តសសម្លាប់កូនតួចៗ របស់ខ្លួនអស់៥នាក់ដោយគ្មានញញើតដៃឡើយ ។
លោកPaul Allen Perez អាយុ៥៧ឆ្នាំត្រូវបានចាប់ខ្លួន ក្នុងករណីឧក្រិដ្ឋកម្មដ៏សាហាវកាលពីឆ្នាំ ២០០៧ ដោយក្មេងតូចម្នាក់ត្រូវបានគេសម្លាប់ ហើយនិងបន្តបន្ទាប់ជាមួយនឹងក្មេង ចំនួនសរុបដល់ទៅ៥នាក់ ។ ករណីឆ្នាំ២០០៧ក្មេងប្រុសម្នាក់ត្រូវបានក្រុមអ្នកនេសាទ ប្រទះឃើញសាកសពដែលកប់ចោល នៅក្នុងធុងមួយក្បែរទៅនឹងទីក្រុង Woodland ។
គួរឲ្យដឹងដែរថាក្រុមអ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណក្មេងរងគ្រោះ ចំនួន ៤ នាក់បន្ថែមទៀតដែលពួកគេទាំងអស់ មានអាយុតិចជាង ៦ ខែនៅពេលពួកគេសុទ្ធ តែបានសម្លាប់ដោយបុរសរូបនេះ ៕
ប្រែសម្រួល៖ស៊ុនលី