ត្រឹមតែរយៈពេល២ថ្ងៃបន្ទាប់ពីសុន្ទរកថា របស់លោកប្រធានាធិបតីអាមេរិក Woodrow Wilson នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ ១៩១៧ ដែលគាត់សម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអាល្លឺម៉ង់ហើយបានព្រមានថា សង្គ្រាមនឹងកើតឡើង ប្រសិនបើផលប្រយោជន៍របស់អាមេរិកនៅសមុទ្រត្រូវបានវាយប្រហារម្ដងទៀត ប៉ុន្តែនាថ្ងៃទី៦ខែកុម្ភៈនាវាមុជអាឡឺម៉ង់ក៏បានវាយប្រហារពន្លេចកប៉ាល់ ដឹកអ្នកដំណើររបស់អាមេរិកសាជាថ្មី នៅក្បែរឆ្នេរសមុទ្រអៀរឡង់។
នាវា SS California បានចាកចេញពីទីក្រុងញូវយ៉កនៅថ្ងៃទី ២៩ ខែមករាទៅកាន់ក្រុង Glasgow ប្រទេសស្កុតលែនដោយមានអ្នកដំណើរនិងនាវិក២០៥នាក់។ ប្រាំបីថ្ងៃក្រោយមកទៀតស្ថិតនៅចម្ងាយប្រហែល ៣៨ម៉ាលពីឆ្នេរសមុទ្រ Fastnet Island ប្រទេសអៀរឡង់ប្រធានក្រុមនាវា John Henderson បានប្រទះឃើញនាវាមុជទឹកមួយនៅឯច្រកចូលទៅកំពង់ផែរបស់គាត់នៅម៉ោងវេលាម៉ោងប្រមាណជា៩ព្រឹក ហើយបានបញ្ជាឱ្យកាំភ្លើងធំនៅកណ្តាលនៃកប៉ាល់ដើម្បីបាញ់ប្រសិនករណីចាំបាច់ណាកើតឡើង។
ដូចជាការគិតទុកមែននាវាមុជទឹក បានធ្វើការបាញ់២គ្រាប់ ទៅកាន់នាវាដឹកភ្ញៀវទេសចរណ៍នោះដោយមួយគ្រាប់ខុស ប៉ុន្តែគ្រាប់ទីពីរហោះទៅផ្ទុះចំច្រកចំហៀងនៃម៉ាស៊ីន steamer និងបានសំលាប់មនុស្សប្រាំនាក់ភ្លាម ។ កប៉ាល់ចាប់ផ្តើមលេចត្រឹមតែរយៈពេល៩នាទីហើយមនុស្ស៣៨នាក់ទៀតបានលង់ទឹកស្លាប់ បន្ទាប់ពីការផ្ទុះនិងលេចមក៕
ប្រែសម្រួល:ស៊ុនលី