ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យ ទីក្រុងនេះបិទព្រំដែន របស់ខ្លួនជាមួយប្រទេស ចិនដើម្បីកាត់ បន្ថយការរីករាលដាលនៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។
យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ មានករណីឆ្លងចំនួន ១៥ ដែលបញ្ជាក់ពីជំងឺនេះ ដែលភាគច្រើន នៃពួកគេបាន មកពីប្រទេសចិនដីគោកដែលជាកន្លែង ដែលការរីករាលដាលបានចាប់ផ្តើម នៅក្នុងទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ហើយរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៣៦០ នាក់។
សកម្មភាពរបស់បុគ្គលិក ពេទ្យដែលមិនចាំបាច់នេះ បានកើតឡើង នៅពេលថ្នាក់ ដឹកនាំដែលគាំទ្រក្រុងប៉េកាំង ទប់ទល់នឹងការបិទព្រំដែនទាំងស្រុង៕ប្រែសម្រួលៈ ណៃ តុលា