បរទេស៖ មន្ត្រីការពារជាតិអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងមីស៊ីល ចូលទៅក្នុងអាកាស នៅភាគកណ្ដាលនៃប្រទេស ហើយព្រឹត្តិការណ៍នេះ គឺជាការបាញ់តេស្តសាកល្បងមីស៊ីល ជាលើកទីពីររបស់ប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលពីរខែ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល មិនបានផ្តល់សេចក្តីលម្អិត នៃការតេស្តសាកល្បងនេះទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថា វាជាការសមមួយ ដែលមានពាក់ព័ន្ធនឹងមីស៊ីលផ្លោងឆ្លងទ្វីប Jericho។
ប៉ុន្តែក្រសួងគ្រាន់តែនិយាយយ៉ាងដូច្នេះថា ស្ថាប័នការពារជាតិ បានធ្វើតេស្តបាញ់សាកល្បង នូវប្រព័ន្ធរុញច្រានរ៉ុកកែតមួយ ពីមូលដ្ឋានយោធាមួយ ស្ថិតនៅភាគកណ្ដាលប្រទេស និងការបាញ់តេស្តនេះ គឺត្រូវបានគ្រោងទុកមុនជាយូរមកហើយ ៕ ប្រែសម្រួល៖ប៉ាង កុង