បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេបំផុត ដែលបានចាប់ផ្តើមធ្វើការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសចិន ចេញការព្រមានអំពីការធ្វើដំណើរប្រឆាំង មិនឲ្យទៅប្រទេសចិន ហើយនៅថ្ងៃអាទិត្យម្សិលមិញនេះ បានហាមឃាត់ជនបរទេស ដែលនៅក្នុងប្រទេសចិនថ្មីៗនេះ មិនឲ្យចូលទៅសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង