បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយប្រាប់សន្និសីទព័ត៌មានមួយ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Warsaw នាថ្ងៃចន្ទនេះថា ប្រទេសប៉ូឡូញមានគម្រោង ចូលរួមក្នុងគម្រោងផលិតរថក្រោះអឺរ៉ុប។
លោក Andrzej Duda តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “យើងនឹងធ្វើការពិភាក្សាគ្នា អំពីការចូលរួមរបស់យើង នៅក្នុងគម្រោងផលិតរថក្រោះអឺរ៉ុប គឺយើងចង់ចូលរួមនៅក្នុងគម្រោងនោះ។
គួរបញ្ជាក់ថា តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសប៉ូឡូញនិងប្រទេសបារំាង បានធ្វើការពិភាក្សាគ្នាអំពីសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិនិងថាមពល នៅក្នុងអំឡុងដំណើរទស្សនកិច្ចនោះ៕ ប្រែសម្រួល៖ប៉ាង កុង