ព្រឹត្តិការណ៍

រុស្ស៊ីនឹងបណ្ដេញចេញ ជនបរទេសឆ្លងកូរ៉ូណាវីរុស និងផ្អាករថភ្លើងធ្វើដំណើរ ទៅប្រទេសចិន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោងដេញជនបរទេស ដែលតេស្តឃើញឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែលប្រទេសនានានៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ការផ្ទុះរីករាលដាន នៃវីរុសដែលសម្លាប់មនុស្សអស់៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួនដំបូងក្នុងខែធ្នូ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishushin បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានផែនការដេញជនបរទេស ដែលតេស្តឃើញមានកូរ៉ូណាវីរុសទាំងអស់ចេញ ហើយលោកក៏បានស្នើឲ្យធ្វើការពន្យាពេល ធ្វើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី នៅក្នុងទីក្រុងស៊ូជី ដែលធ្លាប់ធ្វើក្នុងថ្ងៃទី១២ដល់ទី១៤ ខែកុម្ភៈ ទៅពេលក្រោយនោះវិញ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលមានព្រំដែនប្រវែង៤.៣០០គីឡូម៉ែត្រជាប់ប្រទេសចិន បានរាយការណ៍អំពីកូរ៉ូណាវីរុសពីរករណី កាលពីសប្ដាហ៍មុន នៅក្នុងតំបន់ Tyumen នៅស៊ីបេរី និងតំបន់ ដែលទាំងពីរករណីនេះ គឺសុទ្ធតែជាជនជាតិចិន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top