ព្រឹត្តិការណ៍

រដ្ឋាភិបាល អំពាវនាវឲ្យ ប្រជាជនជប៉ុន ប្រយ័ត្នចំពោះ ពាក្យចចាមអារាម ចំពេលមាន ការផ្ទុះឡើងនៃវីរុសថ្មី

តូក្យូ៖រដ្ឋាភិបាលជប៉ុន កំពុងជំរុញឲ្យ ប្រជាជនរក្សាភាពស្ងប់ស្ងាត់ ក្នុងពេលមានការផ្ទុះឡើង នៃមេរោគឆ្លងថ្មីពីប្រទេសចិន និងទប់ទល់នឹងពាក្យចចាមអារាម ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុង កើនឡើងដែល ផ្ទុកនូវព័ត៌មានមិនពិត និងមតិរិះគន់ជាប់ពាក់ព័ន្ធ ទាក់ទងនឹងជំងឺនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពការអះអាងថា គ្មានមូលដ្ឋានគ្រឹះមួយ ចំនួនបានលេចចេញ នៅលើអ៊ីនធើណេតដូចជា ករណីអ្នកជំងឺឆ្លងម្នាក់បានរត់ចេញពីមន្ទីរពេទ្យ និងមួយផ្សេងទៀត អំពីការជក់បារី ដែលជាមធ្យោបាយ មួយដើម្បីបញ្ចៀសការឆ្លងមេរោគនេះ។

នៅចុងខែមករាមាន ពាក្យចចាមអារាមនិយាយអំពីអ្នកទេសចរ ជនជាតិចិនម្នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិកានសាយដោយ មានគ្រុនក្តៅ និងក្អក ប៉ុន្តែទំនងជាបាន រត់ចេញពីមន្ទីរពេទ្យនៅតំបន់នោះ មុនពេលទទួលការពិនិត្យសុខភាព។ ករណីនេះបានជំរុញឲ្យអភិបាលOsaka លោកHirofumi Yoshimura ធានាដល់អ្នកសារព័ត៌មានថា វាជាការផ្សព្វផ្សាយ ព័ត៌មានមិនពិតរីឯ ប្រតិបត្តិករអាកាសយានដ្ឋាន ក៏បានបដិសេធការអះអាងនេះថា មិនពិត។

ពាក្យចចាមអារាមថា អូឡាំពិក និងប៉ារ៉ាឡាំពិក នឹងត្រូវលុបចោល ដោយសារការផ្ទុះវីរុសក៏កាន់តែរីករាលដាល នៅលើបណ្តាញសង្គមដែលបង្ខំ ឲ្យរដ្ឋាភិបាលទីក្រុងតូក្យូ លោកស្រី Yuriko Koikeច្រានចោលការរំពឹងទុក នៅសន្និសីទ សារព័ត៌មាន មួយកាលពីថ្ងៃសុក្រ៕ដោយ៖លី ភីលីព

Most Popular

To Top