ព្រឹត្តិការណ៍

យោធាអ៊ីស្រាអែល ចាប់ផ្តើមសមយុទ្ធ វាយប្រហារ ពីខាងជើងនិងត្បូង

បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ កំពុងតែចាប់ផ្តើមសមយុទ្ធត្រៀមលក្ខណៈរយៈពេល៤ថ្ងៃ ដោយហាត់សមធ្វើសង្គ្រាមប្រយុទ្ធ នៅតាមព្រំដែនភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។

សមយុទ្ធយោធានេះ បានចាប់ផ្តើមឡើងនៅថ្ងៃអាទិត្យ និងជាមធ្យោបាយធ្វើតេស្តសមត្ថភាពយោធា សម្រាប់សកម្មភាពធ្វើព្រមគ្នា នៅតាមព្រំប្រទល់ ហើយវាគឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផែនការ ដើម្បីធ្វើឲ្យកងកម្លាំងការពារជាតិប្រសើរឡើង ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋមន្ត្រីការពារជាតិ លោក Naftali Bennett។

គួរបញ្ជាក់ថា សមយុទ្ធរយៈពេល៤ថ្ងៃ ដែលហៅថា សមយុទ្ធទីបញ្ជាការ ផ្តោតលើការធ្វើទំនាក់ទំនងគ្នា រវាងទីបញ្ជាការនានា ជំនួសការបង្ហាញការហាត់សមបែបយុទ្ធសាស្ត្រ ហើយគ្រប់ផ្នែកទាំងអស់នៃរចនាសម្ព័ន្ធការពារជាតិអ៊ីស្រាអែល រួមបញ្ចូលទាំងកងទ័ពជើងទឹក និងទីបញ្ជាការភាគខាងជើងនិងភាគខាងត្បូង របស់កងទ័ពការពារជាតិអ៊ីស្រាអែល សុទ្ធតែបានចូលរួម ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top