ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ម៉ាកាវ ជាតំបន់លេងល្បែងដ៏ធំបំផុតរបស់ពិភពលោក បានឲ្យដឹងនៅថ្ងៃអង្គារថា បនល្បែងបានស្នើគ្រប់ការីទាំងអស់ ដើម្បីផ្អាកដំណើរការនៃប្រតិបត្តិការរយៈពេល២ សប្តាហ៍ ដើម្បីជួយដល់តំបន់នេះកុំឲ្យមានការឆ្លងចូលនូវរីរុសថ្មីកូរ៉ូណា ។

ការធ្វើដូច្នេះ បានកើតឡើង ដោយក្រុងម៉ាកាវ បានបញ្ជាក់ នូវករណីនៃអ្នកឆ្លងវីរុសទី១០ ហើយបានសម្លាប់មនុស្សអស់ជាង៤០០នាក់មកហើយនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលរាប់ពាន់នាក់ និងបានឆ្លងដល់ប្រទេសជាង២០ ។

លោក Ho Iat-seng នាយកប្រតិបត្តិបនល្បែងនៅម៉ាកាវ ដែលបានកាន់តំណែងនៅក្នុងខែធ្នូ បាននិយាយថា បនល្បែងនឹងត្រូវបិទទ្វាររយៈពេល២សប្តាហ៍ ប៉ុន្តែ គាត់បានព្រមានថា ការបិទទ្ធារអាចនឹងបន្តពេលទៅមុខទៀត បើសិនជាវីរុសនៅតែបន្តឆ្លងរាលដាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
