បរទេស៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Florence Parly តាមសេចក្តីរាយការណ៍ បានប្រកាសថា ប្រទេសបារាំង នឹងបន្ថែមកងទ័ពប្រយុទ្ធនឹងពួកបះបោរចំនួន៦០០នាក់ ទៅលើកងទ័ព៤.៦០០នាក់ ដែលឈរជើង នៅក្នុងតំបន់សាហែលរបស់អាហ្វ្រិក។
លោក Florence Parly បានមានប្រសាសន៍នៅពេលថ្មីៗនេះថា កងទ័ពទាំងនេះ នឹងត្រូវដាក់ពង្រាយក្នុងខែកុម្ភៈនេះ នៅតាមតំបន់ព្រំដែននៃប្រទេសម៉ាលី ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសនីហ្សេ ដែលស្ថិតនៅចន្លោះវាលខ្សាច់សាហារ៉ា និងតំបន់ទំនាបត្រូពិចរបស់អាហ្វ្រិក។
គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Florence Parly ដែលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានជំរុញសហរដ្ឋអាមេរិកមិនឲ្យកងទ័ពចេញពីតំបន់នោះ៕ ប្រែសម្រួល៖ប៉ាង កុង