បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលផ្នែកនានា នៃផែនការសន្តិភាពសហរដ្ឋអាមេរិក ដែលនឹងឃើញអ៊ីស្រាអែល រក្សាតាំងទីលំនៅរបស់ខ្លួន ក្នុងតំបន់ West Bank ដោយនិយាយថា សំណើរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនត្រូវជាមួយប៉ារ៉ាមែត្រដែលអន្តរជាតិព្រមព្រៀងគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដំឡើងភាសាប្រឆាំងផែនការលោក ត្រាំ ប្រៀបធៀបនឹងគោលជំហរពីមុន កាលពីខែមុននេះ នៅពេលដែលប្រធានាធិបតីអាមេរិកបង្ហាញវានោះ លោក Josep Borrell បានមានប្រសាសន៍ថា “ ចំណាត់ការឆ្ពោះទៅរក ការដាក់បញ្ចូលជាឧបសម្ព័ន្ធ ដែលប្រសិនបើត្រូវបានអនុវត្តនោះ អាចនឹងមិនអាចគ្មានការប្រឆាំងប្រជែងបានទេ”។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហភាពអឺរ៉ុប បដិសេធចំពោះការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីដែលអ៊ីស្រាអែល បានគ្រប់គ្រងចាប់តាំងពីសង្គ្រាមឆ្នាំ១៩៦៧ រួមមានតំបន់ West Bank ទីក្រុងយេរូសាឡឹមភាគខាងកើត និងតំបន់ Golan Heights ហើយលោក Josep Borrell បានលើកឡើងជាថ្មីនូវគោលជំហរនោះ៕ ប្រែសម្រួល៖ប៉ាង កុង

