ព្រឹត្តិការណ៍

អស្ចារ្យមែន អាមេរិកនិងប៊ូអ៊ីង ទើបតេស្តបច្ចេកវិទ្យា យន្តហោះចម្បាំង គ្មានអ្នកបើករួចរាល់

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធទី៥ខែកុម្ភៈនេះ បានឲ្យដឹងថាកងកម្លាំងនៃទ័ពជើងទឹកអាមេរិក សហការជាមួយនឹងក្រុមហ៊ុនប៊ូអ៊ីង បានប្រកាសនៅថ្ងៃនេះថា ពួកគេបានហោះហើរយន្តហោះចម្បាំងពីរគ្រឿង នៅក្នុងសមយុទ្ធមួយក្រោមការគ្រប់គ្រង របស់យន្ដហោះមួយទៀត ដែលស្ថិតនៅត្រង់ទីតាំង ក្បែរនោះដែលត្រូវបានបញ្ជាក់ថាជា ការសាកល្បងយន្តហោះចម្បាំង ដែលគ្មានអ្នកបើកបរនិងការធ្វើតេស្តមុខងារ ជាច្រើនសម្រាប់បេសកកម្មយោធាផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ការសាកល្បងដែលត្រូវបានធ្វើឡើង កាលពីចុងឆ្នាំមុននៅឯស្ថានីយអាកាស Patuxent River Naval Air Station ភាគអាគ្នេយ៍នៃទីក្រុងវ៉ាស៊ីនតោន កងទ័ពជើងទឹកនិងក្រុមហ៊ុន Boeing បានបញ្ជូនយន្តហោះប្រភេទ EA-18G ចំនួន ពីរគ្រឿងតាមរយៈបេសកកម្មចំនួន ២១ ផ្សេងគ្នាក្នុងកំឡុងពេលហោះហើរចំនួន ៤ លើកដោយក្នុងនោះយន្តហោះនីមួយៗត្រូវបានបញ្ជាពីយន្តហោះចម្បាំងប្រភេទEA-16ដែលហោះហើរនៅក្បែរៗគ្នា ។

ពេលខ្លះការធ្វើតេស្តធ្វើឡើងដោយមានវត្តមានរបស់ពីឡុត ស្ថិតនៅក្នុងយន្តហោះទាំងពីរនោះ ដើម្បីធានាដល់សុវត្ថិភាពរបស់យន្តហោះ ប៉ុន្តែពេលខ្លះក៏មិនមានវត្តមានរបស់ពួកគេឡើយ ។ តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនប៊ូអ៊ីង លោកTom Brandtបានបញ្ជាក់ថាការធ្វើតេស្តលើកនេះ ដើម្បីត្រួតពិនិត្យឲ្យកាន់តែច្បាស់ថា ការគ្រប់គ្រងពីចំងាយអាចប្រព្រឹត្តទៅបានកាន់តែឆ្ងាយឡើង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top