ព្រឹត្តិការណ៍

កងទ័ពជើងទឹកដាក់ពង្រាយ នាវាមុចទឹកសមត្ថភាពនុយក្លេអ៊ែ ដើម្បីទប់ទល់ ការគម្រាមកំហែងពីរុស្ស៊ី

បរទេស៖ មន្ទីរបញ្ចកោន នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទើបបានចដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែបាញ់ ចេញពីនាវាមុជទឹកយុទ្ធសាស្ត្រ ដែលខ្លួនគិតថា មានសារៈសំខាន់ក្នុងការទប់ស្កាត់ ការគម្រាមកំហែងដ៏ចម្បង ពីប្រទេសរុស្ស៊ី។

អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយ លោក John Rood បាននិយាយថា ចំនួនក្បាលគ្រាប់ W76-2 ត្រូវបានគេបញ្ជូនចូលទៅក្នុងទីលាន ដើម្បីពង្រឹងវិធានការប្រឆាំងសត្រូវធំៗនានា ដូចជាប្រទេសរុស្ស៊ី ដែលជឿជាក់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែនេះ នឹងផ្តល់ឲ្យពួកគេនូវគុណប្រយោជន៍ លើសហរដ្ឋអាមេរិក សម្ពន្ធមិត្តនិងដៃគូនានា។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យមានអាវុធថ្មី នៅក្នុងឆ្នាំ២០១៨ ដោយលោកនិយាយថា ពួកវាត្រូវការជាចាំបាច់ដើម្បីធ្វើជាការឆ្លើយតប ចំពោះប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ ហើយក្បាលគ្រាប់ថ្មីនេះ មានកម្លាំងផ្ទុះប្រហែលពី៥ទៅ៧គីឡូ TNT៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top