ក្រោយពីរងទុក្ខវេទនា អស់ជាច្រើនសតវត្សមកហើយ ប្រជាជាតិនៅអឺរ៉ុប ខាងលិចបានរួបរួមគ្នាក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយការចុះហត្ថលេខាលើ សន្ធិសញ្ញាទីក្រុង Maastricht ជាសន្ធិសញ្ញា សម្រាប់សហភាពអឺរ៉ុបទាំងមូល។
សន្ធិសញ្ញាដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ១៩៩២ដែលបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីនៃសហគមន៍អឺរ៉ុប បានអំពាវនាវឱ្យមានការធ្វើសមាហរណកម្មសេដ្ឋកិច្ច កាន់តែច្រើននយោបាយបរទេស និងសន្តិសុខរួមនិងកិច្ចសហប្រតិបត្តិការ រវាងប៉ូលីសនិងអាជ្ញាធរដទៃទៀតលើឧក្រិដ្ឋកម្ម អំពើភេរវកម្មនិងបញ្ហាអន្តោប្រវេសន៍នៅជំវិញទ្វីបអ៊ឺរ៉ុប។
នៅពេលដែលសន្ធិសញ្ញា Maastricht បានចូលជាធរមាននៅក្នុងឆ្នាំ ១៩៩៣វាត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេសចំនួន១២ ដែលរួមមានទាំងចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក ដាណឺម៉ាក លុចហ្សាំប៊ួ និងហូឡង់ ហើយចាប់ពីពេលនោះ មកប្រទេសអូទ្រីស ប៊ុលហ្គារី ហ្វាំងឡង់ ស៊ុយអែត ស៊ីប្រឹស សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី ឡាតវីលី ទុយនេស៊ី ម៉ាល់តា ប៉ូឡូញ រ៉ូម៉ានី និងស្លូវេនី ក៏បានចូលរួមជាមួយសហភាពនេះផងដែរ ៕
ប្រែសម្រួល:ស៊ុនលី