ក្រិក៖ កប៉ាល់ត្រូវបានផលិតមុនកប៉ាល់ទីតានិច គឺកប៉ាល់ Britannic ដែលមានកេរ្តិ៍ឈ្មោះអាចនឹងក្លាយជា កន្លែងទាក់ទាញភ្ញៀវទេសចរ នៅក្រោមបាតសមុទ្រជម្រៅ ១០០ម៉ែត្រនាសមុទ្រ Aegean បន្ទាប់ពីវអ្នកមុជទឹករកឃើញជាលើកដំបូង បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នាវានេះត្រូវបានធ្វើឡើងជាផ្នែកមួយ នៃគម្រោងតែមួយបានបង្កើតកប៉ាល់ទីតានិក ហើយបានក្លាយជា នាវាមន្ទីរពេទ្យកងទ័ពជើងទឹក សម្រាប់កងកម្លាំងអង់គ្លេស នៅសង្គ្រាមលោកលើកទី១ ។ វាត្រូវបានបើកបុកកអណ្តូងរ៉ែសមុទ្រមួយនៅ Aegean នាឆ្នេរសមុទ្រកោះក្រិក Kea ក្នុងឆ្នាំ ១៩១៦ ហើយក្នុងរយៈពេលមួយម៉ោង ស្ថិតនៅបាតសមុទ្រ ។ មនុស្សចំនួន៣០នាក់នៅលើក ប៉ាល់ ត្រូវបានសម្លាប់ ។

សំណើរពីរដ្ឋាភិបាលក្រិក នឹងត្រូវបានបោះឆ្នោតនៅខែក្រោយ ដើម្បីបន្ធូរបន្ថយច្បាប់ដែលរារាំងដល់អ្នកមុជទឹក មិនឲ្យទៅមើលកប៉ាល់ ព្រោះខ្លាចគេលួច ។

ការបង្កើនល្បឿនដែលជិតមកដល់ នឹងឃើញអ្នកមុជទឹក បានផ្តល់ការអនុញ្ញាតឲ្យទៅមើលបំណែកពីចន្លោះឆ្នាំ ១៨៦០ និង ១៩៧០ ជាផ្នែកមួយនៃឧទ្យានក្រោមទឹក៕ ដោយ៖លី ភីលីព
