សិង្ហបុរី៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា តម្លៃធុរ៉េន នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលតម្រូវការពី ប្រទេសចិន បានធ្លាក់ចុះដែរ ក្រោយពីមាន ករណីផ្ទុះជំងឺបង្កឡើង ដោយកូរ៉ូណា ។
ក្រុមកសិករម៉ាឡេស៊ី ដែលជាអ្នកនាំចេញ ផ្លែធុរ៉េនទៅកាន់ប្រទេសចិន បានប្រាប់ ដល់ទូរទស្សន៍សិង្ហបុរី Chanel News Asia កាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាដោយសារវិស័យ ឧស្សាហកម្មរបស់ ប្រទេសចិន ទីក្រុងជាច្រើនត្រូវបាន បិទផ្អាកដំណើរការ និងការទទួលទានរបស់ អ្នកហូបមានការប្រែប្រួល ដោយសារផ្ទុះជំងឺជំងឺ ដែលធ្វើឲ្យការបញ្ជា ទិញទាប ។
លោក Andy Tan កសិករដាំផ្លែធុរ៉េន នៅក្រុង Segamat ខេត្ត Johor ដែលបានធ្វើការនាំចេញរាល់ ផ្លែឈើទាំងអស់ និងបានបង្កកផ្លែធុរ៉េន សម្រាប់នាំចេញ ទៅក្រុងប៉េកាំង សៀងហៃ ហ្គាងហ្ស៊ូ និងគីងដាវ បាននិយាយថា តម្លៃផ្លែធុរ៉េនរបស់គាត់ បានធ្លាក់ចុះតិចបំផុត៥០ភាគរយ ។
គាត់បានបញ្ជាក់ថា “ការបញ្ជាទិញបានធ្លាក់ចុះ ស្ទើរដល់កម្រិតសូន្យទៅហើយក្នុងរយៈពេល២សប្តាហ៍ កន្លងមកនេះ ដោយសារក្រុងជាច្រើន របស់ប្រទេសចិន បានបិទផ្អាក ដំណើរការ រោងចក្រជាច្រើន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា