ប្រវត្តិសាស្ត្រ: នៅថ្ងៃទី១២ ខែមិនាកាលពីឆ្នាំ ១៩៤២ ក្រុមអង្គភាព Quartermaster Corps (QMC) នៃកងទ័ពសហរដ្ឋអាមេរិក ចាប់ផ្តើមហ្វឹកហាត់សត្វសុនខសម្រាប់ កម្មវិធីមួយ នៃសង្គ្រាមដែលវាត្រូវបានគេដាក់ឈ្មោះថាជាក្រុមK-9 Corps ។
តាមពិតការហ្វឹកហាត់សុនខ ជាកម្លាំងពិសេសនេះ មានតាំងពីយូរណាស់មកហើយ ប៉ុន្តែវាត្រូវបានគេបោះបង់ចោល បន្ទាប់ពីសង្គ្រាមលោកលើកទី១ ។ នៅពេលដែលប្រទេសនេះ បានចូលសង្គ្រាមលោកលើកទី២នា ខែធ្នូឆ្នាំ១៩៤១ សមាគមកណ្តាលអាមេរិចមានឈ្មោះថាKennel Association និងក្រុមមួយដែលមានឈ្មោះថា Dogs for Defense បានចាប់ផ្តើមចលនាមួយដើម្បីប្រមូលម្ចាស់ឆ្កែទាំងឡាយ ក្នុងការបរិច្ចាគសត្វចិញ្ចឹមរបស់គេ ដែលមានសុខភាពល្អនិងមានសមត្ថភាពទៅឲ្យអង្គភាព Quartermaster Corps នៃកងទ័ពសហរដ្ឋអាមេរិក។
កាលពីដំបូងឡើយក្រុមអង្គភាព K-9 បានទទួលឆ្កែពូជជាង៣០ប្រភេទប៉ុន្តែក្រោយមកបញ្ជីនេះ ត្រូវបានគេបង្រួមមកត្រឹម៧ទៅវិញក្នុងនោះ មានដូចជាប្រភេទGerman Shepherds, Belgian sheep dogs, Doberman Pinschers, collies, Siberian Huskies, Malumutes និងEskimo dogs៕
ប្រែសម្រួល:ស៊ុនលី

