អាមេរិក៖យោងតាមការសិក្សាថ្មីមួយ នៃបំណែកគ្រោងឆ្អឹងមនុស្ស៤នាក់បានឲ្យដឹងថា មនុស្សដំបូងដែលមកតាំងទីលំនៅនៅអាមេរិកខាងជើង គឺមានភាពចម្រុះជាងអ្វីដែលគេបានជឿពីមុន នៃប្រជាជន និងវប្បធម៌ផ្សេងៗគ្នា ទៅទៀតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
អ្នកវិទ្យាសាស្ត្រអាមេរិកបានវិភាគលលាដ៍ក្បាលចំនួន៤ បានរកឃើញពីរូងភ្នំនៅម៉ិកស៊ិកជារបស់មនុស្ស ដែលរស់នៅពេលខ្លះរវាង ៩,០០០ ទៅ ១៣,០០០ ឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលពេល រកឃើញភាពសម្បូរបែបកម្រិតខ្ពស់ ដែលមានលលាដ៍ក្បាលមានរាងស្រដៀងនឹងជនជាតិអឺរ៉ុប អាស៊ី និងអាមេរិកដើម។

ការសិក្សាមានន័យថា កុលសម្ព័ន្ធដំបូងដែលបានបណ្តាក់ទុនអាស៊ីចូលអាមេរិកខាងជើង ទំនងជាមានកម្រិតជីវសាស្ត្រខ្ពស់។នេះបង្ហាញថា សូម្បីតែតាំងពីដំបូងប្រវត្តិសាស្រ្ត របស់មនុស្សនៅសហរដ្ឋអាមេរិកមានអ្នកតាំងលំនៅ មកពីផ្នែកផ្សេងៗនៃពិភពលោក។
ការរកឃើញនេះក៏ផ្ទុយនឹងទ្រឹស្តី ដែលអ្នកតាំងទីលំនៅអាមេរិកបុរាណ មានលក្ខណៈប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការសិក្សាមុន ៗ នៃគ្រោងឆ្អឹងដែលត្រូវបានរកឃើញនៅអាមេរិកខាងត្បូង ។ សាស្ត្រាចារ្យ Mark Hubbe មកពីសាកលវិទ្យាល័យអូហៃអូបានមានប្រសាសន៍ថា ជនជាតិអាមេរិកដំបូងមានភាពស្មុគស្មាញ និងចម្រុះជាងអ្វីដែលយើងបានគិតទៅទៀត ។ យើងតែងតែនិយាយអំពីការតាំងទីលំនៅរបស់អាមេរិក ដូចជាអាមេរិកខាងជើង និងអាមេរិកខាងត្បូងដូចគ្នា៕ ដោយ៖លី ភីលីព

