វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា“ រដ្ឋដែលបោកបញ្ឆោតទាំងឡាយ” ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង ទាមទារ ឲ្យ មានការប្រុងប្រយ័ត្នជានិច្ចរបស់សហរដ្ឋអាមេរិក។
លោក Esper បានធ្វើអត្ថាធិប្បាយនៅពេលលោកពិភាក្សាអំពីយុទ្ធសាស្ត្រការពារជាតិរបស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានចេញផ្សាយនៅខែមករា ឆ្នាំ ២០១៨ ។
លោកបានលើកឡើងថាយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដើម្បីជួយសហរដ្ឋអាមេរិក ឲ្យរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែងលើសត្រូវដូចជាចិន និងរុស្ស៊ី៕ ដោយ ឈូក បូរ៉ា

