Sussex៖ អ្នកចម្បាំងសម័យយុគដែកម្នាក់ ដែលបានរស់នៅកាលពី ២,០០០ ឆ្នាំមកហើយ ត្រូវបានកម្មករសំណងជីកជួបប្រទគ្រោងឆ្អឹង នៅភាគខាងលិច Sussex ដោយព័ទ្ធជុំវិញដោយអាវុធរបស់លោក ដែលប្រើប្រា់សធ្វើសង្រ្គាម សម័យកាលនោះនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកសាងសង់ដែលកំពុងធ្វើការសាងសង់ផ្ទះ ចំនួន១៧៥ ខ្នងនៅជាយក្រុង Walberton ក្បែរ Chichester បានជួបប្រទះផ្នូរដែលនៅសល់ឆ្អឹងបន្តិចបន្តួច ហើយអ្នកបុរាណវិទ្យាត្រូវបានគេធ្វើពង្រាង ដើម្បីសិក្សាលើផ្នូរនេះ ។ ក្រុមអ្នកជំនាញបានរកឃើញដាវដែកមួយ ហើយលើដាវមានតុបតែងខ្ពស់ និងលំពែងនៅក្នុងផ្នូរ។
ភ័ស្តុតាងនៃមឈូសឈើ និងផើងសេរ៉ាមិចចំនួន៤ដែលអាចនឹងត្រូវបានបំពេញដោយអាហារ ដើម្បីជួយដល់ការបញ្ជូនអ្នកស្លាប់ទៅក្នុងផ្នូរ បន្ទាប់ពីត្រូវបានរកឃើញផងដែរ។ ក្រុមដែលបានធ្វើការរកឃើញគឺមកពី Archaeology South-East (ASE) ជាសាខាពាណិជ្ជកម្មនៃវិទ្យាស្ថានបុរាណវិទ្យារបស់ UCL ។
អ្នកបុរាណវិទ្យា ASE លោក Jim Stevenson ដែលកំពុងគ្រប់គ្រងការស៊ើបអង្កេត ក្រោយការជីករុករកបាននិយាយថា មានការពិភាក្សាជាច្រើនជាទូទៅថា តើមនុស្សដែលបានកប់នៅក្នុងប្រពៃណី “ អ្នកចម្បាំង” អាចមាននៅក្នុងជីវិត។
ទោះបីជាស្ថានភាពដីបានបំផ្លាញគ្រោងឆ្អឹង ក៏ដោយក៏វត្ថុដែលត្រូវបានរកឃើញនៅក្នុងផ្នូរបង្ហាញថា អ្នកកាន់កាប់គឺជាបុគ្គលសំខាន់ម្នាក់៕ ដោយ៖លី ភីលីព