ព្រឹត្តិការណ៍

ឧបករណ៍ធ្វើពីថ្មឈាម រកឃើញក្នុងរូងភ្នំ នៅស៊ីបេរីបង្ហាញពីដំណើររបស់វីរនារីបុរាណ ធ្វើពីអឺរ៉ុបខាងកើតប្រហែល ៥៩.០០០ ឆ្នាំមុន

ស៊ីបេរី៖ឧបករណ៍ធ្វើពីថ្មឈាម ដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំ នៅប្រទេសស៊ីបេរីបង្ហាញថា អ្នកត្រួសត្រាយសម័យបុរាណ Neanderthals បានដើរលេងចម្ងាយជាង ១៨០០ គីឡូម៉ែត្រពីអឺរ៉ុបប្រហែល ៥៩,០០០ ឆ្នាំមុនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការវិភាគលើឧបករណ៍បានរកឃើញថា ពួកគេត្រូវបានបង្កើតឡើង តាមរបៀបដូចគ្នានឹងឧបករណ៍ ដែលត្រូវបានប្រើដោយមនុស្ស Neanderthals នៅអឺរ៉ុបខាងកើតជាជាងឧបករណ៍ បានរកឃើញនៅកន្លែងផ្សេងទៀតនៅស៊ីបេរី ។ ដោយមើលឃើញពីបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា មានការធ្វើចំណាកស្រុក ចម្ងាយឆ្ងាយ២ផ្សេងគ្នានៃ Neanderthals ទៅក្នុងស៊ីបេរីដែលមានចម្ងាយប្រហែល ៤០,០០០ ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញនេះបានពង្រឹងទស្សនវិស័យ ដែលកំពុងអភិវឌ្ឍរបស់ Neanderthals ថា ជាមនុស្សដែលមានភាពវាងវៃ ដែលជាអ្នករស់រានមានជំនាញនិងមានសមត្ថភាព ក្នុងការធ្វើដំណើរបែបនេះ ។ ចាប់តាំងពីវាត្រូវបានគេជីកដំបូងក្នុងឆ្នាំ ២០០៧ រូងភ្នំឆាយស្កាយ៉ា ស្ថិតនៅតាមជើងភ្នំនៃភ្នំ Altai របស់ស៊ីបេរីបានផ្គត់ផ្គង់ហ្វូស៊ីល Neanderthals ចំនួន ៧៤ វត្ថុបុរាណធ្វើពីថ្មចំនួន ៩០,០០០ និងបំណែកនៅសល់ នៃរុក្ខជាតិនិងសត្វ៕ ដោយ៖លី ភីលីព

Most Popular

To Top