វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាល លោក ត្រាំ បានយល់ព្រមលក់មីស៊ីល ប្រឆាំងនាវាចំនួន ២០០ ដើម ទៅឱ្យប្រទេសអូស្ត្រាលីក្នុងតម្លៃ ៩៩០ លានដុល្លារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មានបាននិយាយកាលពីថ្ងៃសុក្រថា “ក្រសួងការបរទេសបានធ្វើការ ប្តេជ្ញាចិត្តក្នុងការអនុម័តការលក់យោធាបរទេស ដែលអាចកើតមានដល់អូស្ត្រាលីរហូតដល់ ២០០គ្រឿង នៃមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវា (LRASM) និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃប្រមាណ ៩៩០ លានដុល្លារ” ។
DSCA បាននិយាយថាការលក់នេះនឹងរួមបញ្ចូលទាំងប្រព័ន្ធ ATM-158C LRASM , DATM-158C LRASM និងមីស៊ីល CATM-158C LRASM និងឧបករណ៍យោធាផ្សេងទៀត។
សូមជម្រាបថា រដ្ឋបាល លោក ដូណាល់ ត្រាំ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយអូស្រ្តាលីនិងជប៉ុននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក៕
ប្រែសម្រួលៈ ណៃ តុលា