បរទេស៖ រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបាញ់គ្រាប់ផ្លោងទៅលើទីតាំងយោធា ពីរកន្លែងរបស់ពួកហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយនេះត្រូវបានកងទ័ពអ៊ីស្រាអែលពិពណ៌នាថា ជាការសងសឹក ចំពោះការបាញ់រ៉ុកកែត ពីតំបន់ហ្គាហ្សាមកលើអ៊ីស្រាអែល។
មានសេចក្តីរាយការណ៍ផ្សេងៗគ្នា ស្តីពីថាតើសឺរ៉ែនផ្លូវការ ឬក៏សម្លេងរោទិ៍ប្រកាសអាសន្នតាមទូរស័ព បន្លឺឬក៏អត់ នៅពេលដែលរ៉ុកកែតធ្លាក់ ប៉ុន្តែប្រភពព័ត៌មានទាំងអស់ បានរាយការណ៍ថា គ្រាប់រ៉ុកកែតនោះ មិនបានបង្កឲ្យមានជនរង់គ្រោះនោះទេ។
ចំណែកកងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា “ក្នុងពេលបន្តិចក្រោយមក ថរក្រោះការពារជាតិអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាពីរកន្លែង ដែលជារបស់អង្គការភេរវកម្ម ហាម៉ាស់ នៅក្នុងតំបន់ ហ្គាហ្សា ភាគខាងជើង ហើយការវាយប្រហារនេះ គឺធ្វើឡើងដើម្បីជាការឆ្លើយតប ចំពោះការបាញ់រ៉ុកកែតទៅលើអ៊ីស្រាអែលជាមុន”៕
ប្រែសម្រួល៖ប៉ាង កុង

