បរទេស៖រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបាញ់គ្រាប់ផ្លោងទៅលើទីតាំងយោធាពីរកន្លែងរបស់ ពួកហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា ភាគខាងជើង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយនេះត្រូវបាន កងទ័ពអ៊ីស្រាអែលពិពណ៌នាថា ជាការសងសឹក ចំពោះការបាញ់រ៉ុកកែតពី តំបន់ហ្គាហ្សាមកលើ អ៊ីស្រាអែល។
មានសេចក្តីរាយការណ៍ផ្សេងៗគ្នា ស្តីពីថាតើសឺរ៉ែនផ្លូវការ ឬក៏សម្លេងរោទិ៍ប្រកាស អាសន្នតាមទូរស័ព បន្លឺឬក៏អត់ នៅពេលដែល រ៉ុកកែតធ្លាក់ ប៉ុន្តែប្រភពព័ត៌មាន ទាំងអស់ បានរាយការណ៍ថា គ្រាប់រ៉ុកកែតនោះ មិនបានបង្កឲ្យមានជន រង់គ្រោះនោះទេ។
ចំណែកកងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា “ក្នុងពេលបន្តិចក្រោយមក ថរក្រោះការពារជាតិអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាពីរកន្លែង ដែលជារបស់អង្គការភេរវកម្ម ហាម៉ាស់ នៅក្នុងតំបន់ ហ្គាហ្សា ភាគខាងជើង ហើយការវាយប្រហារនេះ គឺធ្វើឡើងដើម្បីជាការឆ្លើយតប ចំពោះការបាញ់រ៉ុកកែត ទៅលើអ៊ីស្រាអែលជាមុន”៕ប្រែសម្រួល៖ប៉ាង កុង

