បរទេស៖មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយប្រាប់កិច្ចប្រជុំមេបញ្ជាការ កងកម្លាំងទ័ពអាកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់គួរតែបង្កើនអំណាច យោធា ដើម្បីទប់ស្កាត់សង្គ្រាម និងបានចាត់ទុក ទណ្ឌកម្មអាមេរិក លើប្រទេសខ្លួន ថាជាទង្វើឧក្រិដ្ឋកម្ម។
យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា “យើងគួរតែរឹងមាំ ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាម ណាមួយ មកលើប្រទេស ហើយភាពទន់ខ្សោយ នឹងជំរុញឲ្យសត្រូវរបស់ យើងវាយប្រហារអ៊ីរ៉ង់”។
គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាម នាពេលថ្មីៗនេះ បានប្តេជ្ញាបង្កើនភាព រឹងមាំយោធារបស់ខ្លួន បើទោះជាមានសម្ពាធកំពុងតែ កើនឡើង ពីប្រទេសលោក ខាងលិចនានា ដើម្បីកាត់បន្ថយសមត្ថភាព យោធាអ៊ីរ៉ង់ ដោយរួមបញ្ចូលទាំងកម្មវិធីមីស៊ីល ផ្លោងរបស់ប្រទេស នេះផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង