សាធារណរដ្ឋឆែក៖ ធុងទឹកដែលធ្វើអំពីដើមឈើ Oak ដោយដៃរបស់មនុស្សនាយុគសម័យថ្ម ត្រូវបានរកឃើញនៅសាធារណរដ្ឋឆែក គឺជាសំណង់ឈើចំណាស់ជាងគេបំផុត នៅលើពិភពលោកអាយុ ៧,២៧៥ ឆ្នាំ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អណ្តូងឈើ ឬធុងទឹកឈើនេះមានអាយុកាល ៥,២៥៦ ឬ ៥.២៥៥ ឆ្នាំមុនគ.ស នៃយុគសម័យថ្មរំលីងឬចុងបញ្ចប់ នៃយុគសម័យថ្មធ្វើឲ្យវាមានអាយុកាល ៧,២៧៥ ឆ្នាំដូច្នេះ។ ការរចនាសម្ព័ន្ធត្រូវបានចុះកាលបរិច្ឆេទ ដោយប្រើរង្វង់ខាងក្នុង នៃឈើអាចមើលឃើញនៅផ្នែកឈើឆ្កាង។
ដើមឈើ Oak បុរាណមានផ្ទៃដីការ៉េ ប្រហែលទំហំ៣០អ៊ីញ ៣០អ៊ីញ និងកម្ពស់ ៤.៥ ហ្វីត ។ វត្ថុនេះមិនធម្មតាទេសម្រាប់សម័យយុគថ្មរំលីង ហើយបង្ហាញថា សូម្បីតែប្រជាជនក្នុងការតាំងទីលំនៅ របស់មនុស្សពីបុរាណក៏ទទួលបានអត្ថប្រយោជន៍ ពីជាងឈើជំនាញដែរ ។
អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការស្រាវជ្រាវរបស់ពួកគេ ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របុរាណវិទ្យាថា ការរចនាមានបង្គោលជ្រុងដាក់ជាមួយនឹងផើងរួមគ្នា។
សំណង់ប្រភេទនេះបង្ហាញពីបច្ចេកទេសកម្រិតខ្ពស់ ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺជាប្រភេទគេស្គាល់តែមួយគត់ពីតំបន់ និងពេលវេលានេះ។រូបសណ្ឋាននៃរចនាសម្ព័ននីមួយៗ និងសញ្ញាសម្គាល់ឧបករណ៍ដែលបានរក្សាទុក នៅលើផ្ទៃរបស់វាបញ្ជាក់ពីជំនាញជាងឈើដ៏ទំនើប។
ទោះជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវ បានកំណត់ថា ធុងទឹកនោះគឺជាសំណង់ដាច់ស្រយាលមួយ ដែលបម្រើដល់ការតាំងទីលំនៅក្បែរៗ ជាជាងជាផ្នែកមួយនៃទីក្រុងបុរាណ៕ ដោយ៖លី ភីលីព