បរទេស៖ មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន បានរងការវាយប្រហារបាញ់មកចំៗ នៅក្នុងអំឡុងប្រតិបត្តិការមួយ ក្នុងខេត្ត នៅNangarhar ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសេចក្តីលម្អិតតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលោក Sonny Leggett ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន បានធ្វើការបញ្ជាក់ប្រាប់ថា កងទ័ពបានស្ថិតក្រោមការវាយប្រហារ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជូនទៅឲ្យកាសែត CNN និង Military Times។
![](https://www.lookingtoday.com/wp-content/uploads/2020/02/photo_2020-02-10_12-13-53.jpg)
លោក Leggett បានសរសេរយ៉ាងដូច្នេះថា “យើងកំពុងតែវាយតម្លៃស្ថានភាព ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលមានព័ត៌មានថ្មីណាមួយកើតឡើង”។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ មានកងទ័ពសហរដ្ឋអាមេរិកចន្លោះពី១២.០០០នាក់ទៅ១៣.០០០នាក់ កំំពុងតែបម្រើការងារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)