អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំំ២០២០ថា មន្ត្រីមួយរូបមកពី អង្គការស្បៀង និងកសិកម្មនៃអង្គការ សហប្រជាជាតិ (FAO) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប្រមាណ២៣៩លាននាក់ នៅតាមបណ្តោយ វាលខ្សាច់សាហារ៉ា នៅទ្វីបអាហ្វ្រិក បានរងគ្រោះដោយភាព អត់ឃ្លាន និងខ្វះអាហារូបត្ថម្ភ ។
លោក Marina Helena Semedo អគ្គនាយករ ងនៃអង្គការ FAO បានលើកឡើងនៅក្នុង កិច្ចប្រជុំសាមញ្ញលើកទី៣៣ នៃក្រុមប្រឹក្សាប្រតិបត្តិ នៅរដ្ឋធានី Addis Ababa ប្រទេសអេក្យូពី ថា “ពលរដ្ឋ២៣៩លាននាក់ នៅតាមបណ្តោយវាលខ្សាច់សាហារ៉ា ទ្វីបអាហ្វ្រិក បានរងគ្រោះដោយសារភាព អត់ឃ្លាន និងខ្វះអាហារូបត្ថម្ភ… អ្វីតែម្យ៉ាងគត់ដែលយើងអាចធ្វើឲ្យដល់ កម្រិតសូន្យ គឺតាមរយៈសន្តិភាព និងសន្តិសុខ ។ ឲ្យយើងមានភាពស្ងប់ស្ងាត់ការផ្ទុះអាវុធ ដោយធ្វើការរួមគ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍ” ។
លោក Semedo បានថ្លែងថា គោលដៅនៃការអភិវឌ្ឍប្រកប ដោយស្ថិរភាពរបស់អង្គការសហប្រជាជាតិ (SDGs) បានដាក់គោលដៅ សំខាន់ៗមួយចំនួន ក្នុងនោះរាប់បញ្ចូលទាំង ការកាត់បន្ថយចំនួនពលរដ្ឋនៅ សាហារ៉ា ដែលបានរងគ្រោះដោយសារភាពក្រីក្រ ភាពអត់ឃ្លាន និងខ្វះអាហារូបត្ថម្ភ ។
នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ អង្គការ FAO បានធ្វើការរួមគ្នាជាលើកដំបូង ដើម្បីជួយឲ្យសម្រេចបាន SDGs ជាពិសេស បានបញ្ចប់ ភាពក្រីក្រ និងភាពអត់ឃ្លាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា