ឌុបៃ៖ នៅថ្ងៃអាទិត្យនេះអ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួននេះ បើយោងតាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ប្រទេស ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថាថាផ្កាយរណប Zafar នឹងត្រូវបង្ហោះចូលទៅដល់គន្លងគោចរ នៅថ្ងៃអាទិត្យនេះក្នុងល្បឿន ៧.៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
អាមេរិកបានអះអាងថាខ្លួនមានសេចក្តីព្រួយបារម្ភថា អ៊ីរ៉ង់នឹងអាចប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ដើម្បីធ្វើការបាញ់បង្ហោះផ្កាយរណបនេះ ។ មីស៊ីលឆ្លងទ្វីបគឺជាឧបករណ៍តែមួយគត់ ដែលអាចបំពាក់ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ។រំលឹកដែរថាកាលពីឆ្នាំទៅអ៊ីរ៉ង់បានបរាជ័យការបង្ហោះផ្កាយរណប របស់ខ្លួនដល់ទៅ២ដងរួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី