ព្រឹត្តិការណ៍

អាមេរិកចាប់ផ្តើមធ្វើការ លើបច្ចេកវិទ្យា មើលធ្លុះជញ្ជាំងសម្រាប់យោធារបស់ខ្លួន

បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យទី៩ខែកុម្ភៈនេះដោយវេបសាយ Buinessinsider ។កាសែតនេះបានសរសេរថាកងកម្លាំងយោអាមេរិក កំពុងធ្វើការពិចារណាមើលថា តើមានវិធីណាដែលអាចឲ្យគេអាចមើលឃើញធ្លាយជញ្ជាំង ឬ របាំងបាន។

យោធាអាមេរិកមានបំណងធំបំផុតនោះគឺអនុញ្ញាត ឲ្យកងទ័ពរបស់ខ្លួនអាចមើលឃើញជាមុននឹងឧបសគ្គ ឬ សត្រូវដែលលាក់ខ្លួនដែលធ្វើបែបនេះ គេនឹងអាចការពារខ្លួនចេញពីការគម្រាមកំហែង នានាបានយ៉ាងងាយស្រួល។

មកដល់ពេលនេះសំណើរត្រូវបានធ្វើឡើងរួចរាល់ហើយ ទៅកាន់រដ្ឋាភិបាលដើម្បីស្នើសុំធ្វើការស្រាវជ្រាវនិងអភិវឌ្ឍ ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានខ្លួនហៅថាSee Through The Wall System (STTW) ឬជាភាសាខ្មែរគឺបច្ចេកវិទ្យាមើលធ្លុះជញ្ជាំង។

ប្រព័ន្ធ STTW នេះជាបច្ចេកវិទ្យាចល័តដោយមនុស្ស ដែលវានឹងផ្តល់សមត្ថភាពដល់ទាហាននូវលទ្ធភាព ក្នុងការមើលឃើញកំណត់អត្តសញ្ញាណនិងតាមដានមនុស្សសត្វនិងសំភារៈ ដែលនៅពីក្រោយរបាំងឬឧបស្គគ្គជាច្រើនកម្រិត ពីចំងាយដ៏ឆ្ងាយណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top