ព្រឹត្តិការណ៍

ប្រទេសជប៉ុន​ បាញ់បង្ហោះផ្កាយរណប ប្រមូលព័ត៌មានស៊ើបការណ៍ថ្មី​ ដោយជោគជ័យ

តូក្យូ៖​ ប្រទេសជប៉ុន​ បានបាញ់បង្ហោះកាំជ្រួច ដឹកផ្កាយរណបប្រមូលព័ត៌មានរបស់រដ្ឋាភិបាល ដែលត្រូវបានដាក់ចូលទៅក្នុងតារាវិថី​ ដោយជោគជ័យ​ បន្ទាប់ពីការបាញ់បង្ហោះកាលពីលើកមុនជួបនឹងបញ្ហាលេចធ្លាយ បំពង់ផ្គត់ផ្គង់ឧស្ម័នអាសូត។ 

 រ៉ុក្កែតត្រកូល H2A ប្រតិបត្តិការដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd និងទីភ្នាក់ងាររុករកអវកាសជប៉ុន​ បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃតំបន់ Kagoshima នៅម៉ោង ១០ និង ៣៤ នាទី។

 វាជាលើកទី ៣៥ ហើយដែលកាំជ្រួចត្រកូល H2A ត្រូវបានបាញ់បង្ហោះដោយជោគជ័យ។​ ការបាញ់បង្ហោះដែលត្រូវបានកំណត់កាលពីថ្ងៃទី ២៨ ខែមករា​ ត្រូវបានរុញថយក្រោយដោយសារតែការលេចធ្លាយបំពង់​ ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់រ៉ុក្កែតជាមួយឧស្ម័នអាសូត៕ ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top