ព្រឹត្តិការណ៍

កាល១៦.០០០ ឆ្នាំមនុស្សបុរាណ ស៊ីបេរីចម្អិន ធ្វើសាច់ត្រី និងខួរឆ្អឹងខ្នងក្តៅៗ ដើម្បីជួយពួកគេឲ្យរួចផុត ពីរដូវលំបាកបំផុត នៃយុគសម័យទឹកកក

រុស្ស៊ី៖ការធ្វើម្ហូបប្រចាំថ្ងៃរបស់ មនុស្សសម័យបុរាណកាលពី ១៦,០០០ ឆ្នាំមុនមានភាពកខ្វក់ដោយបង្ហាញថា អ្នកប្រមាញ់ស៊ីបេរីបាន ចម្អិនអាហារសាច់ធ្វើអំពីត្រីសាម៉ុង និងខួរឆ្អឹងក្តៅដើម្បីជួយពួកគេឲ្យរួចជីវិត រដូវត្រជាក់ខ្លាំងដែលជារដូវ ពិបាកបំផុតនៃយុគសម័យទឹកកក បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានវិភាគខ្លាញ់ពីបុរាណ ត្រូវបានរក្សាទុកនៅលើផើងផ្កាចំនួន២៨ ពីកន្លែងបុរាណវត្ថុ មានអាយុកាលទឹកកក នៅតាមដងទន្លេ Amur នៅភាគខាងកើតនៃ ប្រទេសរុស្ស៊ី។ ពួកគេបានរកឃើញថា នៅតាមដងទន្លេAmur ក្រោមបំណែកពិសេស នៃគ្រឿងស្មូនចំណាស់ជាងគេបំផុត របស់ពិភពលោកត្រូវបានប្រើសម្រាប់ ត្រីដែលភាគច្រើនទំនង ជាត្រីសាម៉ុង និងត្រីទឹកសាប។

ការរកឃើញទាំងនេះត្រូវគ្នា ទៅនឹងគំរូនៃការប្រើប្រាស់ បានឃើញនៅក្នុងឆ្នាំងមានអាយុកាល ដូចគ្នាពីប្រទេសជប៉ុន ដោយបង្ហាញថា ត្រីកំពុងក្លាយជាអាហារសំខាន់ នៅក្នុងរយៈពេលនៃភាព វឹកវរនៃអាកាសធាតុ។ ផ្ទុយទៅវិញក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា បំណែកពីកណ្តាល Amur មានផ្ទុកជាតិខ្លាញ់ពី សត្វដែល ភ្លឺរលោង ទំនងជាមកពីការពុះខួរឆ្អឹងខ្នង។
ខួរឆ្អឹងខ្នងនេះអាចផ្តល់ ជាប្រភព ដ៏សំខាន់នៃការចិញ្ចឹមជីវិត នៅក្នុងគ្រាលំបាកដែលនាំ មកដោយអាកាសធាតុត្រជាក់។ អ្នកស្រាវជ្រាវ ក៏បានរកឃើញថា បម្រែបម្រួលទាំងនេះ ក្នុងការប្រើប្រាស់ ផើងផ្កាក៏ត្រូវបាន ឆ្លុះបញ្ចាំង ពីបច្ចេកទេស ផលិតកម្មផ្សេងៗ គ្នាត្រូវបានប្រើ ដើម្បីបង្កើតវាដែរ។
ក្រុមអ្នកប្រមាញ់នៅ អាស៊ីបូព៌ាបានបង្កើត គ្រឿងស្មូនដោយ ឯករាជ្យក្នុងគ្រាលំបាកនេះ។

អ្នកបុរាណវិទ្យាលោក Oliver Craigមកពីសាកលវិទ្យាល័យ Yorkបាននិយាយថា ការសិក្សានេះ បង្ហាញពីសក្តានុពល ដ៏គួរឲ្យរំភើបនៃវិធីសាស្រ្តថ្មីៗ ក្នុងវិទ្យាសាស្ត្របុរាណវិទ្យា។ យើងអាចទាញយក និងបកស្រាយ អំពីសំណល់អាហារត្រូវ បានចម្អិននៅក្នុងផើង កាលពីជាង ១៦០០០ ឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top