ព្រឹត្តិការណ៍

Alibaba បញ្ចេញ កម្ចីដល់ទៅជិត៣ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនទាំងឡាយ ណាដែលប៉ះពាល់ ដោយកូរ៉ូណា

បរទេស៖នៅថ្ងៃចន្ទទី១០ ខែកុម្ភៈនេះក្រុមហ៊ុន Alibaba Group Holdings សហការជាមួយ នឹងធនាគារ MYBank របស់ក្រុមហ៊ុន Ant Financial បានសម្រេច នឹងបញ្ចេញ ប្រាក់កម្ចីរហូតទៅដល់ ២០ ពាន់លានយ័ន ឬប្រមាណជា២,៨៦ ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុននានា​នៅក្នុងប្រទេសចិនដែល បានរងផលប៉ះពាល់ ដោយសារជំងឺ​ ឆ្លងកូរ៉ូណាវីរុស ។

ការប្រកាសដែលត្រូវបានធ្វើឡើង ជាផ្លូវការនៅលើបណ្តាញសង្គមយក្ស របស់ចិនគឺWeiboដោយក្នុងនោះបញ្ជាក់ ដែរថាប្រាក់កំចី១០ពាន់លានយ័ននឹងត្រូវ ប្រើប្រាស់សម្រាប់ក្រុមហ៊ុន នៅក្នុងទីក្រុង Hubei ដោយមិនមាន ការប្រាក់ប៉ុន្តែក្នុងរយៈពេល តែ១ឆ្នាំប៉ុណ្ណោះ។

ខណៈនោះផងដែរប្រាក់កំចី ១០ពាន់លានយ័នផ្សេងទៀត នឹងត្រូវបញ្ជួនទៅកាន់ក្រុមហ៊ុន នានានៅតាមបណ្តាលទីក្រុងនានាដែល ប៉ះពាល់ផ្សេងទៀតនៅក្នុងប្រទេស ជាមួយនឹងអត្រាការប្រាក់ បញ្ចុះតម្លៃដល់ទៅ២០ភាគរយ។

គួរឲ្យដឹងដែរថាកម្មករនយោជឹក បានវិលត្រឡប់ទៅកាន់ការិយាល័យ និងរោងចក្រនៅទូទាំងប្រទេសចិនវិញ ហើយកាលពីថ្ងៃចន្ទខណៈដែលរដ្ឋាភិបាល បានបន្ធូរបន្ថយការរឹតត្បិតលើការងារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ដែលបានសម្លាប់ មនុស្សជាង ៩០០ នាក់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top