ប្រវត្តិសាស្ត្រ: ក្នុងការប៉ុនប៉ងដើម្បីស្ថិរភាពស្ថានភាព នយោបាយចលាចលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៧៩សហភាពសូវៀត បញ្ជូនកងទ័ពចំនួន៧៥០០០នាក់ ដើម្បីជួយពង្រឹងនិងការពារអំណាចរបស់មេដឹកនាំថ្មី អាហ្គានីស្ថាន នៅគ្រានោះដែលមានឈ្មោះថា Babrak Karmal។
រដ្ឋាភិបាលថ្មីនិងវត្តមានរបស់សូវៀត ទោះជាយ៉ាងណាមានជោគជ័យតិចតួចបំផុត ក្នុងគោលបំណងដើម្បីបង្ក្រាបពួកក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។ ដូច្នេះហើយសង្គ្រាមរវាងសហភាពសូវៀត និងអាហ្គានីស្ថានចាប់ពីពលនេះ បានអូសបន្លាយអស់រយៈពេលសរុបជិត១០ឆ្នាំ ។ សង្គ្រាមបង្ហូរឈាមមានទាំងការធ្វើទុក្ខបុកម្នេញបំផ្លិចបំផ្លាញ ដែលវាត្រូវបានគេមើលឃើញថា គ្រាន់តែជាការធ្វើអន្តរាគមន៍ ផ្នែកយោធារបស់សូវៀត នៅក្នុងអាហ្វហ្គានីស្ថានប៉ុណ្ណោះ។
Karmal គឺជាបុគ្គលដែលជឿជាក់ថាគ្រាន់តែ ជាអាយ៉ងរបស់សហភាពសូវៀត ដើម្បីទំលាក់និងធ្វើឃាតមេដឹកនាំកុម្មុយនីសរបស់អាហ្គានីស្ថានលោក Hafizullah Amin ដែលរដ្ឋាភិបាលរបស់លោកហាក់មិនសូវបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋនិងរដ្ឋធម្មនុញ្ញរបស់ ប្រទេសឡើយនៅគ្រានោះ។
ការលើកបន្តុបលោក Karmal គឺជាផែនការរបស់សហភាពសូវៀតដែលធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលរបស់លោក Amin បាត់បង់ម្ចាស់ការក្នុងការបង្ក្រាបក្រុមឧទ្ទាមដ៏ល្បី Mujahideen ដែលបានបង្កើតឡើង ដោយក្រុមសាសនាមូសស្លឺមនៅក្នុងប្រទេស ។
យោងតាម Wikipedia សង្គ្រាមនេះអូសបន្លាយ រយៈពេលសរុប៩ឆ្នាំ១ខែ៣សប្តាហ៍និង១ថ្ងៃ ហើយត្រូវបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ១៩៨៩៕
ប្រែសម្រួល:ស៊ុនលី