ចិន៖កង្វះទូរស័ព្ទ iPhone ត្រូវបានគេព្យាករណ៍ ថា វីរុសកូរ៉ូណាបានធ្វើឲ្យរងផលប៉ះពាល់ ដល់សង្វាក់ ផ្គត់ផ្គង់ដោយ អ្នកវិភាគរបស់ក្រុមហ៊ុន Apple កាត់បន្ថយការព្យាករ ពីការលក់ នៅត្រីមាសទី១ចំនួន ១០ ភាគរយ នៅពេលក្រុមហ៊ុន Foxconn បញ្ឈប់ការផលិតនៅប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សកម្មភាពនេះបានកើតឡើង នៅពេលរោងចក្រ អាជីវកម្ម និងហាងនានានៅទូទាំង ប្រទេសចិនដីគោកដែលផលិតគ្រឿង បន្លាស់ទូរស័ព្ទ iPhone នៅតែបិទ ដើម្បីការពារ ការរីករាលដាលនៃការឆ្លង មេរោគថ្មី។ការព្យាករណ៍ ដ៏អាក្រក់នេះបានមកពីអ្នកជំនាញ បច្ចេកវិទ្យាដោយលោក Ming-Chi Kuo និយាយថា ភាពមិនប្រាកដប្រជា នៃការរីករាលដាលនៃ មេរោគនេះអាចបំផ្លាញការលក់។
ការព្យាករណ៍អាប់អួររបស់ លោកស្របគ្នានឹងការបង្ហាញថា Foxconn ដែលផលិតស្មាតហ្វូនសម្រាប់ Apple បានបញ្ឈប់ស្ទើរតែ ទាំងអស់នៃផលិតកម្ម របស់ខ្លួននៅក្នុងប្រទេសចិន។ រោងចក្រចិនត្រូវបានបង្ខំ ឲ្យបិទទ្វារយ៉ាងហោចណាស់រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែប្រសិន បើនេះត្រូវបានពង្រីកការដឹកជញ្ជូនឧបករណ៍ អាចនឹងរងផលប៉ះពាល់។
អ្នកជំនាញផ្នែកលក់រាយមក ពីឧស្សាហកម្មទាំងអស់បានព្រមានថា ប្រសិនបើកាលបរិច្ឆេទ ផុតកំណត់ថ្ងៃទី ១០ ខែកុម្ភៈអាចនឹងបណ្តាល ឲ្យមានការខ្វះខាត ទំនិញនាំចេញ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រាប់អ្នកវិភាគ កាលពីសប្តាហ៍មុនថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន កំពុងរងផល ប៉ះពាល់ពីការផ្ទុះឡើង ដែលបានសម្លាប់មនុស្សជាង ១០០០ នាក់ និងឆ្លងជំងឺ ចំនួនរាប់ម៉ឺននាក់ បន្ថែមទៀត។
លោក Tim Cook បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងស្វែង រកមធ្យោបាយដើម្បីកាត់ បន្ថយការរំខានដល់ការផ្គត់ផ្គង់ ទោះបីយ៉ាងណាអ្នកផ្គត់ផ្គង់ មួយចំនួនកំពុងស្ថិតនៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិនដែលជា ចំណុចកណ្តាល នៃការផ្ទុះជំងឺនេះ៕