ព្រឹត្តិការណ៍

បាយៗ BlackBerry? យីហោទូរស័ព្ទអាច នឹងបាត់បង់ ទំាងស្រុង បន្ទាប់ពី បញ្ចប់ភាព ជាដៃគូជាមួយ TCL

អាមេរិក៖ការបញ្ចប់ភាពជាដៃគូ ដ៏សំខាន់រវាង TCL ជាមួយនឹងក្រុមហ៊ុន Blackberry អាចជាមរណភាពរបស់ម៉ាកស្មាតហ្វូនដែល ទទួលបានការគាំទ្រច្រើនជាងគេបំផុត មួយនៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមសារ tweet ត្រូវបានផ្ញើដោយ ក្រុមហ៊ុន BlackBerry ថា TCL Communication នឹងឈប់ធ្វើឲ្យស្មាតហ្វូន ដែលមានស្លាកយីហោ BlackBerry នៅចុងឆ្នាំនេះបញ្ចប់ភាពជាដៃគូដែល បានកើតឡើងនៅឆ្នាំ ២០១៦ ។ ក្រុមហ៊ុន BlackBerry បានសរសេរនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយដែលបាន ចែករម្លែកថា នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុន TCL Communication នឹងមិនលក់ឧបករណ៍ចល័ត ដែលមានយីហោ BlackBerry ទេ។

TCL Communication មិនមានសិទ្ធិបន្ថែមក្នុងការ រចនាផលិត ឬលក់ឧបករណ៍ចល័តថ្មីរបស់ ទូរស័ព្ទ BlackBerry ទេ។ ក្រុមហ៊ុនមិនទាន់បានចង្អុលបង្ហាញថា តើខ្លួននឹងស្វែងរកភាពជាដៃគូ ជាមួយក្រុមហ៊ុនផលិតផ្សេងទៀត ដើម្បីធ្វើឲ្យទូរស័ព្ទរបស់ខ្លួននៅរស់រាន មានជីវិត ឬយ៉ាងណា។

ព័ត៌មានអំពីកិច្ចព្រមព្រៀង រវាងក្រុមហ៊ុន BlackBerry និងក្រុមហ៊ុន TCL បានធ្វើទៅតាមផលិតផលរបស់ខ្លួន ជាច្រើនរួមទាំងទូរស័ព្ទ Black Berry Messenger ផងដែរ។ កាលពីឆ្នាំមុន BlackBerry Messenger (BBM) គឺជាកម្មវិធីចុងក្រោយ បំផុតនៅក្នុងកម្មវិធីផ្ញើសារកេរ្តិ៍ដំណែល ដែលត្រូវបានបំផ្លាញ៕ដោយ៖លី ភីលីព

Most Popular

To Top