ព្រឹត្តិការណ៍

ប្រវត្តិនៃការរើសអើង និងទាសភាពធ្វើឲ្យ មនុស្សនៅទ្វីបអាហ្វ្រិកមានអារម្មណ៍ ឈឺចាប់ជាងជនជាតិស្បែកស និងជនជាតិអេស្ប៉ាញ

អាមេរិក៖តាមការសិក្សាថ្មីមួយបានអះអាងថា ប្រវត្តិសាស្រ្តដ៏វែងឆ្ងាយនៃការរើសអើង និងទាសភាពជាយូរណាស់មកហើយជាលទ្ធផលបានធ្វើឲ្យជនជាតិអាមេរិក អាហ្រ្វិក មានអារម្មណ៍ឈឺចាប់ជាងជនជាតិស្បែកស និងជនជាតិអេស្ប៉ាញទៅទៀតនាសម័យកាលនោះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យMiamiបានពិនិត្យខួរក្បាលរបស់ជនជាតិអាមេរិកចំនួន ៨៨ នាក់ ខណៈពួកគេទទួលរងនូវកម្រិតកម្តៅខ្លាំង។ ក្នុងអំឡុងពេលស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញកម្រិតខ្ពស់នៃសកម្មភាពក្នុងផ្នែកមួយនៃខួរក្បាលជាប់ទាក់ទងនឹងការរើសអើង និងការជឿទុកចិត្តលើអ្នកចូលរួមអាហ្រ្វិក និងអាមេរិក។

អ្នកនិពន្ធនិយាយថា នេះមានន័យថា ពួកគេងាយនឹងឈឺចាប់ហើយទំនាក់ទំនងនៃការរើសអើងចង្អុលបង្ហាញពីតម្រូវការកាន់តែច្រើនសម្រាប់គ្រូពេទ្យដើម្បីទទួលបានការទុកចិត្តពីអ្នកជំងឺ។ ក្រុមនេះបានពិនិត្យខួរក្បាលរបស់ជនជាតិអាមេរិកអាហ្វ្រិកចំនួន ២៨ នាក់ជនជាតិអាមេរិកស្បែកសចំនួន ៣០ នាក់និងជនជាតិអាមេរិកដើមកំណើតអាមេរិកចំនួន ៣០ នាក់ដោយប្រើប្រាស់ម៉ាស៊ីនMRI ។

ក៏ដូចជាការសិក្សាអំពីខួរក្បាលពួកគេបានវិភាគកត្តាសង្គមវិទ្យាចំនួន ១៩ ដើម្បីយល់ពីភាពខុសគ្នានៃក្រុមជនជាតិភាគតិចចំពោះភាពឈឺចាប់។ អ្នកនិពន្ធបានបន្ថែមថា វាជាជំនឿទូទៅមួយចាប់តាំងពីពេល មានទាសភាពនៅសហរដ្ឋអាមេរិកដែលជនជាតិអាមេរិកអាហ្វ្រិកមានអារម្មណ៍ឈឺចាប់តិចជាងជនជាតិអាមេរិកស្បែកស៕ដោយ៖លី ភីលីព

Most Popular

To Top