ព្រឹត្តិការណ៍

មេបញ្ជការ កងកម្លាំង អវកាសអាមេរិក៖ ផ្កាយរណប រុស្ស៊ី កំពុងតែតាមដាន ផ្កាយរណប ចារកម្មអាមេរិក

បរទេស៖នាយឧត្តមសេនីយ៍ សហរដ្ឋអាមេរិក លោក John Raymond តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា កងកម្លាំងអវកាស សហរដ្ឋអាមេរិក កំពុងតែតាមដានឃ្លាំមើលផ្កាយរណប រុស្ស៊ីពីរគ្រឿង ដែលហាក់កំពុងតែតាមអង្កេតមើលផ្កាយរណប សហរដ្ឋអាមេរិកមួយ ពីចម្ងាយដ៏ជិត។

ផ្កាយរណប Kosmos 2542 ដែលបាញ់បង្ហោះក្នុងខែវិច្ឆិកា និងបែកខ្លួនជាផ្កាយរណបពីរផ្សេងគ្នា នៅពេលដែលចូលទៅដល់គន្លងផែនដី កំពុងតែស្ថិតនៅក្នុងទីកន្លែងតែមួយ ជាមួយនឹងផ្កាយរណប USA 245 ជាផ្កាយរណបសម្ងាត់មួយ ដែលបានបាញ់បង្ហោះក្នុងឆ្នាំ២០១៣ ដោយការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ។

តាមសេចក្តីរាយការណ៍ ទាំងផ្កាយរណបរុស្ស៊ី និងផ្កាយរណបអាមេរិកទាំងនោះ កំពុងតែធ្វើដំណើរក្នុងចន្លោះពី២៥០ម៉ាយ ទៅ៥៥០ម៉ាយ នៅខាងលើផ្ទៃនៃផែនដី ហើយផ្កាយរណបរុស្ស៊ីនិងសហរដ្ឋអាមេរិកនេះ បានហោះកាត់គ្នាទៅវិញទៅមក ប្រហែលរៀងរាល់១០ថ្ងៃ ប៉ុន្តែនៅថ្ងៃទី២០ ខែមករាកន្លងទៅ ផ្កាយរណបរុស្ស៊ី បានហោះចូលក្នុងចម្ងាយ១០០ម៉ាយ ពីផ្កាយរណប សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top