ព្រឹត្តិការណ៍

ពលរដ្ឋអ៊ីរ៉ង់ រាប់ម៉ឺននាក់ ចូលពិធីរំលឹកខួប បដិវត្តន៍ ស្របពេលភាពតានតឹង កើនឡើង ជាមួយ អាមេរិក

បរទេស៖ពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានចូលរួមដង្ហែក្បូនតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងៗទៀត នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីប្រារព្ធពិធី អបអរគម្រប់ខួបលើកទី៤១ឆ្នាំនៃបដិវត្តន៍ឥស្លាម ស្របពេលកំពុងមានភាពតានតឹង កើនឡើងជាមួយសហរដ្ឋអាមេរិក។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញនូវីដេអូឃ្លិបនៃក្បួនដង្ហែនៅក្នុងទីក្រុងនានា នៅខាងក្រៅរដ្ឋធានី ដែលរួមមានទាំងទីក្រុង Mashhad ទីក្រុង Ahvaz និងទីក្រុង Kerman ដោយមានមនុស្សកាន់ពិដា ដែលសរសេរថា “មរណៈចំពោះអាមេរិក” និង “មរណៈចំពោះអ៊ីស្រាអែល”។

គួរបញ្ជាក់ថា ភាពតានតឹង បានកើនឡើងខ្លាំង រវាងប្រទេសអ៊ីរ៉ង់និង សហរដ្ឋអាមេរិក ក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ ដែលធ្វើឡើង ជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មជាថ្មី ដើម្បីដាក់សម្ពាធ ទីក្រុងតេអេរ៉ង់ ឲ្យធ្វើការចរចា ជុំវិញរឿងមីស៊ីលផ្លោង និងចំណងមិត្តភាព ជាមួយក្រុមសង្គ្រាម នានាក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top