អាមេរិក៖ សហរដ្ឋអាមេរិកបានចោទប្រកាន់ សមាជិកយោធាចិនចំនួន៤នាក់ ពីបទលួចចូលទីភ្នាក់ងារ វាយតម្លៃឥណទាន Equifax និងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក ក៏ដូចជាអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងប្រទេសខ្លួនដែរយោងតាមការចេញផ្សាយពី SkyNews ។
ក្រុមហ៊ុន Equifax បានយល់ព្រមចំណាយរហូតដល់ ៧០០ លានដុល្លារអាមេរិកក្នុងការទូទាត់ ជាមួយនិយតករអាមេរិក ជុំវិញការបំពានទិន្នន័យ ដែលបានកើតឡើងកាលពីឆ្នាំ ២០១៧ និងប៉ះពាល់ដល់អតិថិជនជាង ១៤០ លាននាក់។
ក្រុមអ្នកវាយប្រហារបានលួចយកព័ត៌មានផ្ទាល់ខ្លួន រួមមានលេខសន្តិសុខសង្គម ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន លេខប័ណ្ណឥណទាន លេខប័ណ្ណបើកបរពីអតិថិជន និងអតិថិជនរបស់ Equifax ។
ការចោទប្រកាន់មានចំនួន៩ ដែលមិនបានបង្ហាញកាលថ្ងៃច័ន្ទ ដោយព្រះរាជអាជ្ញាអាមេរិកបានចោទប្រកាន់លើលោក Wu Zhiyong, Wang Qian, Xu Ke និងលោក Liu Lei គឺជាសមាជិកនៃវិទ្យាស្ថានស្រាវជ្រាវលើកទី៥៤ របស់កងទ័ពរំដោះប្រជាជនចិនដែលជាសមាសធាតុមួយនៃយោធាចិន។
បុរសទាំង៤នាក់ត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នា ដើម្បីលួចចូលក្នុងបណ្តាញកុំព្យូទ័ររបស់ Equifax រក្សាការចូលប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាត និង “លួចយកព័ត៌មានរសើប និងអត្តសញ្ញាណផ្ទាល់ខ្លួន របស់ជនរងគ្រោះជនជាតិអាមេរិក ប្រមាណ ១៤៥ លាននាក់” ៕ ដោយ៖លី ភីលីព