ព្រឹត្តិការណ៍

របាយការណ៍យូអិន៖ កូរ៉េខាងជើងធ្វើកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលឲ្យប្រសើរឡើង ក្នុងឆ្នាំ២០១៩បំពានទណ្ឌកម្ម

បរទេស៖ យោងទៅតាមរបាយការណ៍សម្ងាត់ អង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើឲ្យប្រសើរឡើង នូវកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមិញ ដែលជាការបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

របាយការណ៍យូអិននោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការនាំចូលដោយខុសច្បាប់ នូវប្រេងកាតចម្រាញ់រួច និងនាំចេញធ្យូងថ្មមានទំហំជាទឹកប្រាក់ប្រមាណ ៣៧០ លានដុល្លារ ដោយមានការជួយពីទូកចិន។

អ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យអង្គការសហប្រជាជាតិ បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងឆ្នាំ២០១៩ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មិនបានផ្អាកកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែខុសច្បាប់របស់ខ្លួននោះទេ ដោយនៅតែបន្តធ្វើឲ្យប្រសើរឡើង ដែលជាការបំពានទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top