បរទេស៖ ទីភ្នាក់ងារសារព័ត៌មានតួកគី Demiroren Haber Ajansi បានរាយការណ៍ថា ឧទ្ធម្ភាគចក្រកងទ័ពស៊ីរីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅភាគពាយព្យនៃប្រទេស ស៊ីរី ដោយក្រុមឧទ្ទាមដែលគាំទ្រដោយតួកគី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពឆេះធ្លាក់ដែលមិនអាចផ្ទៀងផ្ទាត់ បានត្រូវបានបង្ហោះលើអ៊ីនធឺណិត។ វាបង្ហាញថា ឧទ្ធម្ភាគចក្រ បានហ៊ុព័ទ្ធអណ្តាតភ្លើង ប៉ុន្តែនៅតែបន្តហោះហើរមុនពេលវាធ្លាក់។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមមួយដែលចងសម្ព័ន្ធជាមួយរណសិរ្ស Al-Nusra ។ មិនទាន់មានព័ត៌មានអំពីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួសនៅឡើយទេ៕ ប្រែសម្រួលៈ ណៃ តុលា