ព្រឹត្តិការណ៍

ចិន ដកតំណែងមន្ត្រីជាន់ខ្ពស់ច្រើននាក់ ក្នុងពេលអ្នកស្លាប់ដោយជំងឺ កើនលើសពី១០០០នាក់

BBC៖ ប្រទេសចិន បានដកមន្ត្រីជាន់ខ្ពស់ជាច្រើនរូបចេញពីតំណែង ដោយសារការដោះស្រាយការឆ្លងវីរុសរលាកសួតកូរ៉ូណា ចំនួនអ្នកស្លាប់កើនដល់លើសពី ១.០០០ នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា លេខាធិការគណបក្សសម្រាប់គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី និងប្រធានគណៈកម្មការគឺស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ការងារ។ពួកគេគឺជាមន្រ្តីជាន់ខ្ពស់បំផុតដែលត្រូវបានគេទម្លាក់ពីតំណែង។

នាយករងកាកបាទក្រហមក្នុងតំបន់ ក៏ត្រូវបានដកហូតតំណែងពីបទ“ មិនគោរពកាតព្វកិច្ច” ចំពោះ“ ការដោះស្រាយការបរិច្ចាគ” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top