បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៏ បានហាមឃាត់មិនឲ្យអ្នកដំណើរទាំងឡាយដែលជាជនជាតិហូឡង់សញ្ជាតិអាមេរិកាំងដែលជិះនាវាទេសចរណ៍នៅលើនាវា MS Westerdam ធ្វើការចុះចតនៅលើដែនទឹករបស់ខ្លួនឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងនៅថ្ងៃអង្គារនេះ ។ ហើយនេះជាប្រទេសចុងក្រោយបង្អស់ដែលឲ្យមានការបញ្ចៀសផ្លូវ ស្របពេលមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា បើទោះបីជាមានការបញ្ជាក់ថាមិនមាននរណាម្នាក់ឆ្លងរោគនេះក៏ដោយ ។
នាវាដែលបានដោតទង់ជាតិប្រទេសហូឡង់ ត្រូវបានបណ្តែតខ្លួននៅលើដែនក្នុងទិសដៅខាងលិច ចម្ងាយ៩៦គីឡូម៉ែត្រ នៃឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ ។ យោងតាមទិន្នន័យដែលបានមកពីក្រុមចរាចរណ៍ដែនទឹកតាមដានការធ្វើនាវាចរណ៍នៅលើគេហទំព័រ ។
ក្រុមសារជីវកម្ម Carnival Corp ដែលមានមូលដ្ឋាននៅ Miami បាននិយាយកាលពីថ្ងៃចន្ទថា អ្នកដំណើរទាំងឡាយ នឹងធ្វើការចុះចតនៅក្រុងបាងកក នៅថ្ងៃទី១៣ ខែកុម្ភៈ និងបានបញ្ជាក់ថា គ្មានហេតុផលណាមួយដែលគេជឿជាក់ថា នរណាម្នាក់នៅលើនាវាមានវីរុសនេះនោះទេ ។
លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅលើបណ្តាញសង្គម Facebook ថា “ខ្ញុំបានប្រកាសអំពីការដាក់បញ្ជាទាំងឡាយ ។ សម្រាប់ការអនុញ្ញតឲ្យធ្វើការចូលចត ត្រូវបានបដិសេធ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា