ព្រឹត្តិការណ៍

កូរ៉េខាងត្បូង-អង់គ្លេស ព្រមព្រៀង បង្កើនកិច្ច សហប្រតិបត្ដិការ លើវិស័យ បច្ចេកវិទ្យា ការពារជាតិ

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងអង់គ្លេស បានព្រមព្រៀងកាលពីថ្ងៃពុធ ដើម្បីបង្កើនការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍនៅក្នុង បច្ចេកវិទ្យាការពារថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

រដ្ឋបាលកម្មវិធីការទិញយក ផ្នែកការពារជាតិ និងអង្គការការពារ និងសន្តិសុខរបស់ ចក្រភពអង់គ្លេស ដែលស្ថិតនៅក្រោមនាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដើម្បីសហការ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍរួមគ្នានៅក្នុងបច្ចេកវិទ្យា ដែលអាចត្រូវបានអនុវត្តចំពោះ ប្រព័ន្ធអាវុធថ្មី។

យោងតាមទីភ្នាក់ងារនោះ កិច្ចព្រមព្រៀងនេះ នឹងធ្វើជាក្របខ័ណ្ឌមួយនៅពេលដែលប្រទេស ទាំងពីរធ្វើកម្មវិធីស្រាវជ្រាវ រួមគ្នា ឬផ្លាស់ប្តូរព័ត៌មាន និងអ្នកវិទ្យាសាស្ត្រក្នុងវិស័យ ការពារជាតិ៕ដោយ ឈូក បូរ៉ា

Most Popular

To Top