ព្រឹត្តិការណ៍

តៃវ៉ាន់អះអាងថា យន្តហោះទំលាក់គ្រាប់បែក អាមេរិកហោះ ក្បែរទឹកដីរបស់ខ្លួន ពិតមែនគឺ ដើម្បីប្រឈម មុខ យន្តហោះចិន

បរទេស៖កាលពីថ្ងៃពុធទី១២ខែកុម្ភៈ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងថា យន្តហោះរបស់សហរដ្ឋអាមេរិក ៣ គ្រឿងរួមទាំង យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ២ គ្រឿងបានហោះហើរក្បែរ ដែនអាកាសរបស់ខ្លួន កាលពីដើមសប្តាហ៍ ដើម្បីស្ទាក់ចាប់យន្តហោះរបស់ចិន។

គួរឲ្យដឹងដែរថាកន្លងមក និងបច្ចុប្បន្នប្រទេស អាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ ដ៏សំខាន់បំផុតរបស់ កោះតៃវ៉ាន់សូម្បីតែ អវត្តមាននៃទំនាក់ទំនង ការទូតជាផ្លូវការហើយ ក៏ជាប្រភពអាវុធ ដ៏សំខាន់របស់កោះនេះផងដែរ ដើម្បីប្រឈមមុខ នឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ស្ថានភាពតានតឹងបានកើតមានឡើងខ្លាំង នៅថ្ងៃអាទិត្យនិងថ្ងៃចន្ទប៉ុន្មានថ្ងៃមុននេះ ក្នុងពេលដែលយន្តហោះចម្បាំង របស់តៃវ៉ាន់ប្រភេទ F-16បានហៅសំដៅយន្តហោះទំលាក់គ្រាប់បែក និងយន្តហោះចម្បាំង របសប្រទេសចិន។

កន្លងមកប្រទេសចិន តែងតែ បានធ្វើការហោះហើរ ដែលខ្លួនបានហៅថា សមយុទ្ធប្រចាំមួយរបស់ក្រុងប៉េកាំងហើយ វាបានចាប់ផ្តើមធ្វើបែបនេះចាប់តាំង ពីឆ្នាំ ២០១៦ នៅពេលដែលប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចូលកាន់តំណែងដំបូង ហើយទីក្រុងប៉េកាំង ជឿជាក់ថា លោកស្រី Tsai ដែលបានឈ្នះការបោះឆ្នោតឡើងវិញ កាលពីខែមុនមានបំណងជំរុញឯករាជ្យ ភាពរបស់កោះនេះកាន់តែខ្លាំងឡើង ក្នុងពេលដែលចិនតែងតែចាត់ទុកថាកោះ តៃវ៉ាន់គឺជារដ្ឋស្ថិត នៅក្នុងការគ្រប់គ្រង របស់ខ្លួននោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top