ព្រឹត្តិការណ៍

អ្នកវិទ្យាសាស្ត្រ អង់គ្លេសអះអាងថា តាមពិតមនុស្សយ៉ាងហោចណាស់៥០ម៉ឺននាក់ ក្នុងក្រុងវូហានបានឆ្លងកូរ៉ូណារួច ទៅហើយមុនការប្រកាស

បរទេស៖ មកដល់ពេលនេះមនុស្សស្លាប់កើនឡើងជាង១០០នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនស្ទើរតែទាំងអស់ទីក្រុងវូហាន និងទីក្រុងចំនួន១៥ទៀតត្រូវបានបិទ ដែលធ្វើឲ្យចិននៅតែបន្តធ្វើការទប់ស្កាត់ ការរីករាលដាលនៃការឆ្លងវីរុសឆ្លងវីរុស ដ៏សាហាវនេះនៅឡើយ។

នៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះមានព័ត៌មានចេញផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយសរសេរថា ក្រុមអ្នកស្រាវជ្រាវនៅសាលា Hygiene and Tropical នៃទីក្រុងឡុងបានធ្វើការស្រាវជ្រាវមួយ ដើម្បីកំណត់ការរីករាលដាលនៃជំងឺនេះ នៅក្នុងទីក្រុងវូហានហើយជាលទ្ធផលពួកគេបានរកឃើញថា កូរ៉ូណាទំនងជាឈានដល់កម្រិតកំពូល នៅពាក់កណ្តាលដល់ចុងខែកុម្ភៈនេះជាមិនខាន ។

លោក Adam Kucharski សាស្រ្តាចារ្យរងនៅមជ្ឈមណ្ឌលស្រាវជ្រាវ នៃសាកលវិទ្យាល័យនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថាផ្អែកលើការប៉ាន់ស្មានរបស់ពួកគេ យ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោមមនុស្ស ២០ នាក់នៅក្នុងទីក្រុងឬប្រហែល ៥០០០០០ នាក់ជាក់ស្តែង បានឆ្លងមេរោគនេះរួចទៅហើយ មុនពេលដែលវីរុសឡើងដល់កម្រិតកំពូលនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top