បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិង ពួកតាលីបង់ បានធ្វើការចរចាគ្នាពីសំណើឲ្យ ធ្វើការកាត់បន្ថយការប្រយុទ្ធគ្នា រយៈពេល៧ថ្ងៃ។
ប្រភពព័ត៌មាននានាបាន និយាយប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់នេះ អចនឹងត្រូវចុះហត្ថលេខា នៅក្នុងខែនេះ ប្រសិនបើ ពួកតាលីបង់ បានកាត់បន្ថយអំពើហិង្សា ដែលអាចនាំទៅរកការដកកងទ័ពអាមេរិក ចុងក្រោយពីប្រទេស អាហ្វហ្គានីស្ថាន។
នៅក្នុងអំឡុងសន្និសីទ កាសែត នៅទីស្នាក់ការកណ្ដាល របស់អង្គការណាតូ ក្នុងទីក្រុងព្រួចសែល លោករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក និងពួកតាលីបង់ នាពេលថ្មីៗនេះ បានធ្វើការចរចាគ្នាអំពីសំណើ ឲ្យកាត់បន្ថយអំពើ ហិង្សារយៈពេល៧ថ្ងៃ”៕ ប្រែសម្រួល៖ប៉ាង កុង